កុំចេះតែហ៊ាន! អាជ្ញាធរថៃ គ្រោងកាត់ទោសតារាថៃ ៣៧នាក់ ជុំវិញរឿងអាស្រូវផលិតផលស្បែក និងសម្រក

0
6586
Loading...

ថៃ៖ រដ្ឋបាលឱសថ និងចំណីអាហាររបស់ថៃ ហៅកាត់ថា FDA គ្រោងនឹងកាត់ទោសតារាថៃ ៣៧នាក់ សម្រាប់ការផ្សាយពាណិជ្ជកម្មក្លែងក្លាយ ផលិតផល Magic Skin Co ហើយមាន១៣នាក់ ត្រូវបានប៉ូលីសកោះហៅផងដែរ។លោក Wirachai Songmetta ជាអនុប្រធានរងស្នងការប៉ូលិស និង លោក Praphon Angtrakul ជាទីប្រឹក្សារបស់ FDA បានប្រកាសអំពីសកម្មភាពផ្លូវច្បាប់នៅឯការិយាល័យប៉ូលីសភូមិន្ទថៃ

កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០១៩។ លោកឧត្តមសេនីយ៍ Wirachai បាននិយាយថា FDA បានចោទប្រកាន់ជាផ្លូវការ ចំពោះមនុស្សចំនួន ១៣នាក់ បានរំលោភច្បាប់គ្រឿងសំអាង និងច្បាប់ម្ហូបអាហារ សម្រាប់តួនាទីរបស់ពួកគេក្នុងការផ្សព្វផ្សាយផលិតផលគ្រឿងសំអាង និងផលិតផលម្ហូបអាហារ។

មនុស្សចំនួន ១៣នាក់ ត្រូវបានកោះហៅប្រឈមមុខនឹងការកាត់ទោសឱ្យជាប់គុក ដោយសារការអះអាងរបស់ពួកគេ ទៅលើផលិតផលមួយចំនួនថា អាចកាត់បន្ថយជាតិខ្លាញ់ និងផ្លាស់ប្តូរស្បែក។ លោកក៏បានបន្ថែមថា FDA បានហាមឃាត់រាល់ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលកាត់បន្ថយជាតិខ្លាញ់

ហើយគ្មានគ្រឿងសម្អាងអាចផ្លាស់ប្តូរភាពសម្បុរស្បែកជាអចិន្ត្រៃយ៍នោះទេ។ ការផ្សាយពាណិជ្ជកម្ម នៃផលិតផលម្ហូបអាហារដែលមានព័ត៌មានក្លែងក្លាយ នឹងអាចជាប់គុករហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣ម៉ឺនបាត ខណៈពេលដែលការផ្សាយពាណិជ្ជកម្មគ្រឿងសំអាង ដែលមានព័ត៌មានក្លែងក្លាយអាចនាំឱ្យមានការជាប់គុករហូត១ឆ្នាំ និងពិន័យជាប្រាក់ ១០ម៉ឺនបាត៕

 

រូបភាព៖ Bangkok Post