សាហាវម៉្លេះ! លោក គីម ជុងអ៊ុន ប្រហារជីវិតមន្ត្រីរបស់ខ្លួន ដោយកាត់ដៃសងខាង ហើយបោះចូលក្នុងអាងឲ្យត្រីស៊ីទាំងរស់

0
5748
Loading...

កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន បានធ្វើការចោទប្រកាន់ មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងម្នាក់ ថាមានបំណងចង់ធ្វើរដ្ឋប្រហាររដ្ឋាភិបាលកូរ៉េខាងជើង ហើយត្រូវបានកាត់ទោសប្រហារជីវិត បោះចូលទៅក្នុងអាងចិញ្ចឹមត្រី Piranha ដែលជាប្រភេទត្រីស៊ីសាច់ស្រស់។ ពួកត្រីទាំងនេះ ត្រូវបានគេនាំចូលមកពីប្រទេសប្រេស៊ីល ហើយដាក់នៅផ្ទះរបស់លោក គីម ជុងអ៊ុន នៅឯទីក្រុងព្យុងយ៉ាង ។

បើតាមសារព័ត៌មាន dailymail បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានគេកាត់ដៃទាំងសងខាង មុនបោះចូលទៅក្នុងអាងត្រី Piranha ដើម្បីឲ្យត្រីស៊ីទាំងរស់តែម្តង។ តែទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់ដែលត្រូវបានប្រហារជីវិតរូបនោះ មិនត្រូវបានគេបង្ហាញឈ្មោះឡើយ ហើយព័ត៌មានលំអិតជុំវិញការសម្រេចប្រហារជីវិតរបស់គាត់ក៏មិនត្រូវបង្ហាញជាសាធារណៈដែរ ក្រៅតែពីការចោទប្រកាន់ថា​ គាត់មានបំណងចង់ធ្វើរដ្ឋប្រហាររដ្ឋាភិបាលកូរ៉េខាងជើង។

សម្រាប់ក្រុមអ្នកវិភាគបានលើកឡើងថា គ្មាននណាម្នាក់ហ៊ានទៅរុញលោក គីម ជុងអ៊ុន ចូលក្នុងអាងទឹកនៅក្នុងផ្ទះគាត់នោះទេ ហើយករណីប្រហារជីវិតខាងលើនេះអាចជាករណីធ្វើឲ្យបែកការសម្ងាត់របស់កូរ៉េខាងជើងច្រើនជាង៕

ប្រភព៖ dailymail