Loading...
ភ្នំពេញ៖ ថ្មីៗនេះ មានករណីមួយពាក់ព័ន្ធនឹង មន្ដ្រីនគរបាលពាក់ស័ក្តិ៣ម្នាក់ ឈ្មោះ សឹម ប៊ុនធឿន នៅខណ្ឌមានជ័យ បានចាប់ផាកពិន័យពលរដ្ឋ តែមិនបានចេញបង្កាន់ដៃត្រឹមត្រូវ នៅជិតផ្សារ ស្ទឹងមានជ័យថ្មី។ ក្រោយមកវីដេអូនោះត្រូវបានបែកធ្លាយ រហូតមានអ្នកចូលមើល និងចែករំលែករាប់ម៉ឺននាក់ឯណោះ នៅលើបណ្តាញសង្គម។
ក្រោយពីរឿងរ៉ាវនេះកក្រើកនៅលើបណ្ដាញសង្គមរួចមក លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បានចេញលិខិតបង្គាប់ផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក សឹម ប៊ុនធឿន តួនាទីនាយរងផ្នែកការពារ និងអន្ដរាគមន៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ផ្អែកលើមូលហេតុផាកពិន័យមិនត្រឹមត្រូវ មិនបានចេញបង្កាន់ដៃតាមការកំណត់។ នៅក្នុងលិខិតនោះ ក៏បានបញ្ជាក់ឱ្យ មន្ដ្រីនគរបាលរូបនេះ ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី៕