កាលពីថ្មីៗនេះ នៅលើបណ្ដាញសង្គមផ្ទុះការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកលេងហ្វេសបុកមួយចំនួនធំ ទៅលើនារីស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសសបុកឈ្មោះថា Ley Ley Angel បន្ទាប់ពីនាងបានធ្វើការ Live វីដេអូ ជាមួយនឹងឈុតសំលៀកបំពាក់ បញ្ចេញសាច់ដើមទ្រូងសខ្ចី ក្នុងកម្មវិធីខួបកំណើតរបស់មិត្តភក្ដិ។
គេឃើញថា ភាគច្រើនគឺសម្ដែងការមិនពេញចិត្ត រហូតដល់អ្នកខ្លះបានប្រើពាក្យអសុរសថែមទៀតផង។ យ៉ាងណាមិញ វីដេអូដែលនាងបានធ្វើការ Live នោះ នាងបានលុបចេញពីគណនីហ្វេសបុករបស់នាងទៅហើយ បន្ទាប់ពី Live រួច ប៉ុន្តែស្រាប់តែវីដេអូនោះ បែកធ្លាយឡើងដោយសារមានអ្នកទាញយកមុនពេលនាងលុប ហើយបានបង្ហោះចែកចាយពេញបណ្តាញសង្គម ទើបមានផ្ទុះការរិះគន់បែបនេះ ។
ក្រោយរងការរិះគន់មក ម្ចាស់គណនី Ly Ly Angel បានចេញមុនបកស្រាយ និងបង្ហាញពីហេតុផលថា ហេតុអ្វីបានជានាងជ្រើសរើសយកឈុតសម្លៀកបំពាក់បែបនេះ ដោយកញ្ញាសរសេរឱ្យដឹងថា៖ ‹‹សូមផ្ញើទៅកាន់អ្នកមិនពេញចិត្តទាំងអស់ ថា សម្លៀកបំពាក់ថ្ងៃមុនដែរខ្ញុំពាក់នោះ វា Sexy មែនតែក៏មូលហេតុដែរថ្ងៃនោះ ខ្ញុំបានក្រុមហ៊ុនថតរូប១កន្លែង សុំឱ្យធ្វើជា Model Fashion ឱ្យគាត់បន្ទាប់ពីថត ភ្លាមៗនោះ ខ្ញុំក៏ប្រញាប់មក Birthday មិត្តរបស់ខ្ញុំ ៣កន្លែង ក៏ខ្ញុំស្លៀកពាក់ឈុតនេះមកតែម្តង សុំមេត្តាកុំចាំតែរិះគន់នឹងបំបាក់ផ្លូវចិត្តបានទេ?
ខ្ញុំមិនមែនជាតារា ក៏មិនមែនអ្នកល្បីទេ ជាមនុស្សធម្មតា ខ្ញុំជាអ្នកលក់សម្លៀកបំពាក់ Online ប៉ុណ្ណោះ តើមូលហេតុអ្វីខ្ញុំមិនអាចស្លៀកឈុតដែរខ្ញុំមានលក់នេះបាន? តែខ្ញុំពាក់បែបនេះក៏វាមិនទាន់ដល់កំរិតដូចពាក់ Bikini ណា តើគ្រាន់តែពាក់បែបនេះខូចវប្បធម៌ដែរមែន?ខ្ញុំមិនមែនពាក់ Bikini ចូលរួមកម្មវិធីគេណា ហើយជាទូទៅខ្ញុំតែងតែ Live និយាយលេងនៅពេលចូលរួមកម្មវិធី អ្វីក៏ដោយជាមួយមិត្តខ្ញុំ,បើបងប្អូន ប្រុសស្រី ណាមិនពេញចិត្តអូសរំលងចោលទៅ ខ្ញុំមានបានទៅធ្វើអីឱ្យអ្នកមកស្អប់ខ្ញុំណាមែនទេ កុំសុខៗមកថា ឬជេដោយគ្រាន់តែឃើញខ្ញុំពាក់បែបនេះ ចង់សួរថាបងៗ និងប្អូននារី ដែលត្រឹមត្រូវ មិនចេះស្លៀកពាក់បែប និងសុទ្ធតែត្រឹមត្រូវមែន ខ្ញុំកើតមកក្នុងជីវិតរបស់ខ្ញុំ បើគិតថាមិនល្អ ក៏តាមចិត្ត សំខាន់ខ្ញុំដឹងថាខ្លួនខ្ញុំជាអ្នកណាទៅបានហើយ››៕ ប្រភព៖ ហ្វេសប៊ុក
វីដេអូ ៖
https://www.facebook.com/Merl24h/videos/2410954205790999/