នេះ! កន្តេសឡង់ ចង្រិត ឌឹកឌឿ ពោះវៀនជ្រូក នាំចូលគ្មានច្បាប់អនុញ្ញាត ត្រូវសមត្ថកិច្ចចាប់ដកហូតយកកម្ទេចចោល

0
1985
Loading...

បន្ទាយមានជ័យ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទី រួមសហការជាមួយនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឆែកឆេររថយន្តដឹកអ្នកដំណើរ និងផ្ទុកទំនិញមិនមានច្បាប់អុញ្ញាត តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកភ្នំពេញ។ ក្នុងលទ្ធផលជាក់ស្ដែង ក្រោយពីបានត្រួតពិនិត្យ បានរកឃើញរួមមាន៖ គ្រឿងក្នុងជ្រូក កន្តេសឡង់ ចង្រិត ឌឹកឌឿ មានទងន់ ១៧០០ គីឡូក្រាម ពុំមានច្បាប់អនុញ្ញាតនាំចូលឡើយ។

ក្រោយពីធ្វើការត្រួតពិនិត្យរួចរាល់ព្រះរាជអាជ្ញារង សម្រេចដកហូតយកវត្ថុតាងទាំងអស់នោះ យកទៅកម្ទេចចោលទទាំងអស់ត៕