ធ្លាក់ទៀតហើយ! ឧទ្ធម្ភាគចក្រមួយបានធ្លាក់នៅលើដំបូលអាគារ ៥៤ជាន់ នៅញូវយ៉ក (មានវីដេអូ)

0
4644
Loading...

ញូវយ៉ក៖ អ្នកបើកយន្ដហោះម្នាក់ឈ្មោះ Tim McCormack ត្រូវបានស្លាប់ បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រ លើដំបូលអាគារខ្ពស់មួយនៅឯ Midtown Manhattan ហើយបានផ្ទុះឆេះចេញជាអណ្ដាតភ្លើង បណ្ដាលឱ្យមានការជម្លៀសមនុស្សចេញពីអាគារនៅក្បែរៗនោះ កាលពីថ្ងៃច័ន្ទ ទី១០ ខែមិថុនា នេះ។

បើយោងតាមប្រភពព័ត៌មានបាននិយាយថា មានមនុស្សស្លាប់តែម្នាក់គត់ ក្រោយពីមានបញ្ហានៃការចុះចតយ៉ាងលំបាក របស់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅលើដំបូលអគារ 787 Seventh Avenue ដែលជាអគារការិយាល័យកម្ពស់ ៥៤ជាន់។

លោក Tim McCormack អ្នកបើកយន្ដហោះ

ខាង រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) និយាយថាការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ជាឧបទ្ទវហេតុ មិនទាក់ទងទៅនឹងការវាយប្រហារភេរវកម្មនោះទេ ហើយក៏គ្មានមនុស្សនៅលើអគារណាម្នាក់ រងរបួសនោះដែរ ។

តាមរយៈវីដេអូមួយដែលត្រូវបានថតដោយលោក Wendy Slater បានបង្ហាញពីឧទ្ធម្ភាគចក្រ កំពុងហោះហើរខុសប្រក្រតី មុនពេលមានការធ្លាក់នេះ ដែលវាបានហោះលើទន្លេ Hudson ដោយឆ្ពោះចូលទៅក្នុងទីក្រុង ខណៈពេលកំពុងតែមានមានធ្លាក់ លាយឡំជាមួយនឹងខ្យល់។

ខាងអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតពីបញ្ហា ដែលបណ្ដាលឱ្យធ្លាក់ឧទ្ធម្ភាគចក្រនេះ៕ ប្រភព៖ dailymail

សូមទស្សនាវីដេអូខាងក្រោមនេះ៖