ភ្នំពេញ៖ ក្រោយពីការវិលត្រឡប់មកកាន់កម្ពុជាវិញ ក្រុមជម្រេីសជាតិកម្ពុជា បានទទួលការស្វាមគន៍យ៉ាងកក់ក្ដៅនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅរសៀលនេះ ដោយបានយកជ័យជំនះមកជូនមាតុភូមិ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភប្រាក់ចំនួន ៣៧០០០ដុល្លារ ដល់គ្រូបង្វឹក និងកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ។
តាមរយៈវីដេអូ នារសៀលនេះមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងវត្តមាន ប្រធានសហព័ន្ធបាល់ទាត់ នាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកថវិការបស់សម្តេច មកប្រគល់ជូនក្រុមគ្រូបង្វឹក និងកីឡាករជំរើសជាតិកម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា កម្ពុជាបានយកជ័យជម្នះលើក្រុមប៉ាគីស្ថានទាំង ២ជើង ធ្វើឲ្យក្រុមគោព្រៃកម្ពុជា ឈ្នះកៅអីមួយ ដើម្បីឡើងទៅវគ្គចែកពូលក្នុងវគ្គជម្រុះជុំទី២ជាបន្ត ក្នុងការប្រកួត FIFA World Cup Qatar 2022 និង Asian Cup 2023 Qualifiers ៕
សូមទស្សនាវីដេអូខាងក្រោមនេះ (កីឡាករទាំងចេញពីព្រលាននៅនាទី ទី៣៨)៖