ឯកឧត្ដម​ ហ៊ុន ម៉ានី ត្រូវបាននគរបាលចរាចរណ៍ចាប់ផាកពិន័យ

0
1663
Loading...

ភ្នំពេញ៖ ឯកឧត្ដម​ ហ៊ុន ម៉ានី តំណាងរាស្ដ្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបាននគរបាលចរាចរណ៍ចាប់ផាកពិន័យ រឿងបើកបត់ឆ្វេងខុសផ្លាកសញ្ញា (ហាមបត់ឆ្វេង) នៅវេលាម៉ោង១ៈ២៥នាទីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅមុខរ៉ារថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅពេលដែលលោក និងអ្នកបើករថយន្ដរបស់លោក បានបើកបត់ឆ្វេងខុស ដែលមានផ្លាកសញ្ញាហាមបត់ឆ្វេង។

ការផាកពិន័យខាងលើនេះ ក៏ត្រូវបានឯកឧត្ដម​ ហ៊ុន ម៉ានី យកទៅបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ‹‹មួយសូន្យខុសឲ្យដឹងថាខុស និងទទួលកំហុស។ អរគុណបងៗ ប៉ូលីសដែលបានធ្វើការណែនាំបន្ថែម›› ដែលការបង្ហោះនេះ លោកក៏បានភ្ជាប់ជាមួយវិក្កិយបត្របង់ប្រាក់របស់នគរបាលចរាចរណ៍ នូវទឹកប្រាក់៥ម៉ឺនរៀល។

តាមមន្ដ្រីនគរបាលចរាចរណ៍ ក្រោយចាប់ផាកពិន័យសមត្ថកិច្ចនៅគោលដៅ បានចេញវិក្កិយបត្រឲ្យបង់លុយ ៥ម៉ឺនរៀល ប៉ុន្ដែយកទៅបង់នៅគោលដៅនគរបាលចរាចរណ៍ ស្ថិតនៅជាប់អនុវិទ្យាល័យចតុមុខ ក្រោយព្រះបរមរាជវាំង។

ករណីនេះ ត្រូវបានមហាជនកោតសរសើរជាខ្លាំងដោយសារតែខុសដឹងខុស ជាគំរូមួយដ៏ល្អ៕