Loading...
ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើងនៅស្ដុបនាងគង្ហីង ជិតស្តាតអូឡាំពិក នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះហើយ នេះបើយោងតាមហ្វេសប៊ុកផ្លូវការ របស់រដ្ឋបាលរាជធានីភ្នំពេញ បង្ហោះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ។ ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ‹‹ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះហើយ››។
សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ។ ស្ពាននេះសាងសង់ក្រោមកិច្ចសហប្រតិបត្តិការ រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក៕