ភ្នំពេញ៖ លោក ផែង វណ្ណៈ បានសរសេរលិខិតសុំការខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា នូវអ្វីដែលខ្លួនបានសរសេរព័ត៌មានប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ។
នៅក្នុងលិខិតនោះ លោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា៖ ‹‹ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ ខ្ញុំមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃ នៃប្រជាជនកម្ពុជា។ ទន្ទឹមនេះខ្ញុំបាទ ក៏សុំការអភ័យទោសផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួននាពេលកន្លងមក ដែលខ្ញុំធ្លាប់បានរិះគន់ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួន››។
លោកផែង វណ្ណៈ ក៏សូមឲ្យសម្តេចតេជោ មេត្តាយោគយល់ សន្តោសប្រណីនូវកំហុសរបស់លោក ដើម្បីឆាប់បានជួបជុំគ្រួសារ និងទៅព្យាបាលជម្ងឺប្រចាំកាយជាបន្ត។ សូមអានអត្ថន័យលម្អិតនៅខាងក្រោម៖