ក្នុងទឹកក៏គ្រោះថ្នាក់ចរាចរដែរ! ទូកដឹកភ្ញៀវទេសចរ Hableany ដែលលិចកាលពី ២សប្ដាហ៍មុន ត្រូវបានស្រង់ចេញពីទន្លេដានូបេ

0
1256
Loading...

បរទេស៖ នេះបើតាមការចេញផ្សាយរបស់ដោយសារព័ត៌មាន CGTN កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ ម្សិលមិញនេះ ក្រុមអ្នកជួយសង្រ្គោះ បានរកឃើញបំណែកនៃទូក ដែលបានលិចកាលពីចុងខែឧសភា ហើយដែលបានស្រង់ចេញពីទន្លេដានូបេ ក្នុងទីក្រុងប៊ុយដាប៉េស (Budapest) ប្រទេសហុងគ្រី។ កាលពីថ្ងៃច័ន្ទ ក្នុងសប្ដាហ៍នេះ ក្រុមជួយសង្រ្គោះប្រទេសហុងគ្រី បានរៀបចំប្រតិបត្តិការស្រង់យកទូក ចេញពីទន្លេដានូបេ ។

វា គឺជាគ្រោះមហន្ដរាយដ៏អាក្រក់បំផុត ក្នុងរយៈពេលកន្លះសតវត្សរ៍លើទន្លេដែលវែងជាងគេនៅទ្វីបអឺរ៉ុប ដែលបានក្លាយទៅជាផ្លូវពេញនិយមសម្រាប់អ្នកធ្វើដំណើរកម្សាន្តលំហែកាយនៅតាមនាវា ។

គួរបញ្ជាក់ដែលថា ទូកដឹកភ្ញៀវទេសចរណ៍ដែលស្រង់មកវិញខាងលើនេះ មានឈ្មោះថា Hableany បានលិចកាលពី ២សប្ដាហ៍មុន បន្ទាប់ពីបានបុកជាមួយនាវាដឹកភ្ញៀវទេសចរណ៍ដ៏ធំមួយរបស់ស្វិស ឈ្មោះ Viking Sigyn ខណៈពេលដែលនាវាកម្សាន្តទាំងពីរ បានឆ្លងកាត់ក្រោមស្ពានមួយ អំឡុងពេលកំពុងតែមានភ្លៀងធ្លាក់ខ្លាំង ៕ ប្រភព៖ CGTN