វីដេអូ ចោរដៃរហ័ស ​ឆក់កាបូបមន្រ្តីអាវុធហត្ថម្នាក់ យកបាន​លុយខ្ទង់ ​៣០០០ដុល្លារ បាត់ស្រមោល

0
6907
Loading...

ភ្នំពេញ៖ មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ត្រូវក្រុមចោរឆក់កាបូបយកអស់លុយប្រមាណ ៣០០០ដុល្លារ និងកាំភ្លើងមួយដើម ខណៈជនរងគ្រោះក្នុងឯកសណ្ឋានស៊ីវិល កំពុងដើរចូលទៅរថយន្ត ដែលចតនៅម្ខាងផ្លូវ បង្កការភ្ញាក់ផ្អើលនៅម្ដុំនោះ ហើយហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ ស្ថិតនៅជិតរង្វល់មូលកាំកូស៊ីតធី ខណ្ឌទួលគោក។

តាមរយៈវីដេអូ គេឃើញមុនពេលកើតហេតុ ជនរងគ្រោះដែលគេដឹងថា ជាមន្រ្តីអាវុធហត្ថនៅការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស បានដើរចេញពីម្ខាងផ្លូវ ឆ្លងថ្នល់សំដៅទៅរថយន្តរបស់ខ្លួន ដោយមានកាន់កាបូប (មានកាំភ្លើង និងលុយខ្ទង់ ៣០០០ដុល្លារ)។ ស្រាប់តែពេលនោះ ក៏លេចមុខសញ្ញា២នាក់ ជិះម៉ូតូមួយគ្រឿងពាក់មួកសុវត្ថិភាព បានមកឆក់កាបូបរបស់ជនរងគ្រោះ បើកគេចបាត់ស្រមោលទៅ ។បើតាមសកម្មភាពនៅក្នុងវីដេអូខាងលើនេះ ក្រុមចោរ អាចមានបក្ខពួក ២ទៅ៣ម៉ូតូទៀតដើម្បីបិទគូទពីក្រោយ។

ក្រោយពីកើតហេតុជនរងគ្រោះ បានដាក់ពាក្យប្តឹង ដើម្បីតាមស្រាវជ្រាវចាប់ក្រុមចោរ ឆក់ទាំងនេះយកមកផ្តន្ទាទោសតាមច្បាប់ ៕

វីដេអូ៖