យន្តហោះយោធាវៀតណាម ត្រូវបានធ្លាក់ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ២នាក់

0
2287
Loading...

វៀតណាម៖ បើយោងតាមសារព័ត៌មាន VN Express របស់វៀតណាមបានឱ្យដឹងថា យន្តហោះយោធាមួយគ្រឿងរបស់វៀតណាម បានធ្លាក់នៅភាគកណ្ដាលនៃខេត្ត Khanh Hoa បណ្ដាលឲ្យអាកាសយានិកបញ្ជាការស្លាប់បាត់ពង់ជីវិតពីរនាក់នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ។បើតាមអាជ្ញាធរ នៃស្រុក Cam Lam បាននិយាយថា យន្តហោះខាងលើនេះបានបាក់ជាពីរ ផ្ទុះឆេះភ្លាមៗ បន្ទាប់ពីវាបានធ្លាក់ នៅសង្កាត់ Suoi Tan ក្នុងស្រុក Cam Lam នៃខេត្តKhanh Hoa ក្នុងនោះមានអាកាសយានិកម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់នោះ ។

គួរបញ្ជាក់ថា យន្តហោះយោធាដែលធ្លាក់នេះ ហៅថា YAK-52 ជារបស់សាលាយោធា នៃកងវរសេនាធំលេខ ៩២០ ត្រូវបានបាត់ពីពីប្រព័ន្ធរ៉ាដា កាលពីវេលាម៉ោង ៩ៈ៣៥នាទីព្រឹកថ្ងៃសុក្រនេះ ស្រាប់តែមានការរាយការណ៍ថា បានធ្លាក់នៅតំបន់ជើងភ្នំមួយនៃស្រុក Cam Lan ប៉ុន្តែជាសំណាងដែលមិនធ្លាក់ចំទីប្រជុំជនកំពុងរស់នៅ។

ចំពោះមូលហេតុនៃការធ្លាក់នេះមិនទាន់មានការបញ្ជាក់នោះឡើយ ព្រោះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។ បើតាមសារព័ត៌មានវៀតណាម VN Express បានបញ្ជាក់បន្ថែមថា យន្តហោះប្រភេទ YAK-52 បានធ្លាក់២,៣លើកហើយ នៅក្នុងខេត្តនេះ ដែលកាលពីឆ្នាំ២០០០ សម្លាប់មនុស្ស២នាក់ ហើយក្នុងឆ្នាំ២០០៤ ធ្វើឱ្យរងរបួស២នាក់៕ ប្រភព៖ VN Express