រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្ងែងប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៤ ខែមិថុនា ម្សិលមិញនេះថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះតទៅ ខាងក្រសួងនឹងចាប់ផ្ដើមយុទ្ធនាការរឹតបន្តឹងការត្រួតពិនិត្យបណ្ណបើកបរ និងលក្ខណៈបច្ចេកទេសរថយន្តធុនធ្ងន់ ។
ក្នុងនោះឯកឧត្តម បានសង្កត់ធ្មន់ថា ចំពោះអ្នកអត់ប័ណ្ណបើកបរត្រឹមត្រូវ គឺមិនអនុញ្ញាតិឱ្យរថយន្តចេញ ឬចូល កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុនោះទេ ហើយម្យ៉ាងទៀតបើរថយន្តគ្មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងឆៀកមិនបានត្រឹមត្រូវក៏មិនអនុញាតិឱ្យរថយន្តចេញ ឬចូលដែរ ។ ចំពោះយុទ្ធនាការនេះនឹងចាបផ្ដើតពី កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុមុនគេ បន្ទាប់មកទៀតនឹងបន្តធ្វើជាមួយផែស្ងួតម្ដង ។
អាស្រ័យហេតុនេះសូមក្រុមហ៊ុនដឹកជញ្ជូនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមគោរពច្បាប់ទាំងអស់គ្នា ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖