ទឹកចិត្តឳពុក ដើម្បីឱ្យកូនបានល្អនឹងគេ! ក្មេងប្រុងបានចូលរៀនក្រោយគេ ព្រោះទើបមកពីថៃ ហើយកាតាបនេះឳពុកគាត់ធ្វើដោយផ្ទាល់ដៃពីខ្សែដេរបាវ (មានរូបច្រើន)

0
1830
Loading...

រូបភាពជាច្រើនសន្លឹក ជាមួយនឹងសារធ្វើឱ្យមានអារម្មណ៍រំជួលចិត្តរបស់ក្មេងប្រុសម្នាក់ ទើបតែចូលរៀនក្រោយគេ ដោយសារតែទើបមកពីថៃវិញ តាមឱពុកម្ដាយទៅធ្វើការនៅថៃ ។ អ្វីដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការចាប់ខ្លាំងនោះគឺ កាតាបរបស់ក្មេងប្រុសនេះ ធ្វើពីខ្សែដេរបាវ (ឬខ្សែជ័រ) ដែលក្មេងតូច បានប្រាប់ថា ជាកាតាបដែលឪពុករបស់គាត់ជាអ្នកធ្វើឲ្យដោយផ្ទាល់ដៃ សម្រាប់ឱ្យប្អូនប្រើប្រាស់ពេលចូលរៀន ។ នេះហើយជា ទឹកចិត្តរបស់ឪពុក ដើម្បីកូនបានល្អនឹងគេ ទោះបីគ្មានទ្រព្យធន់ច្រើននឹងគេ។ រូបភាពទាំងនេះ ត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុក ឈ្មោះ Sophous Suon កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នេះ៕ ហ្វេសប៊ុក