កណ្តាល៖ កាលព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ និងបក្ខពួកសរុប ៤នាក់ ក្នុងចំណោម ៥នាក់ ពាក់ព័ន្ធនឹងការលាយថ្នាំជាមួយស្រាឲ្យនារីបម្រើខារ៉ាអូខេផឹករហូតស្លាប់ និងធ្លាក់ខ្លួនឈឺ ហើយមានទាំងប្រើអំពើហិង្សាផងដែរ។ ហេតុការណ៍នេះកើតឡើងនៅបន្ទប់លេខ ‹‹៧៧៧៧›› ក្នងទីតាំងខារ៉ាអូខេយីហោ ‹‹ម៉ីម៉ី សាច់អាំង›› ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។
យោងតាមសមត្ថកិច្ចបានឱ្យថា នារីរងគ្រោះទាំងអស់មានចំនួន៤នាក់រួមមាន៖
- ឈ្មោះ អ៊ិច ចន្នី អាយុ១៩ឆ្នំា (ស្លាប់)
- ឈ្មោះ សន ស្រីនា អាយុ២៦ឆ្នាំ (សង្គ្រោះបន្ទាន់)
- ឈ្មោះ រ៉ា សំណាង អាយុ២១ឆ្នាំ (រងគ្រោះ)
- ឈ្មោះ ជា សម្ផស្ស អាយុ១៨ឆ្នាំ (រងគ្រោះ)។
រីឯជនសង្ស័យវិញ ទាំងអស់មានចំនួន៥នាក់រួមមាន៖
- ឈ្មោះ ទឹម វឌ្ឍនៈ អាយុ៣៩ឆ្នាំ ជានគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ
- ឈ្មោះ ចន្រ្តា វណ្ណះ អាយុ៣៥ឆ្នាំ ជានគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ
- ឈ្មោះ កែវ វឌ្ឍនៈពូន អាយុ២៧ឆ្នាំ ជានគរបាលច្រកទា្វអន្តរជាតិក្អមសំណរ
- ឈ្មោះ វ៉ាន់ ជីវ័ន្ត អាយុ២៩ឆ្នាំ មុខរបរកម្មករ
- ឈ្មោះ វណ្ណា អាយុ២៩ឆ្នំា មុខរបររត់តាក់ស៊ី (គេចខ្លួន)។
ក្រោយចុះឆែកឆែរសមត្ថកិច្ចបានដកហូត ថ្នាំម្សៅពណ៌ស ស្រអាប់ ១កញ្ចប់តូច ដបទឹកមាន បន្សល់ទឹកថ្នាំពណ៌លឿង និងសំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង១ ។នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យទាំង ៥នាក់ បានចូលទៅច្រៀងខារ៉ាអូខេ នៅហាង និងបន្ទប់ខាងលើ ដោយមាននារីកំដរចំនួន ០៤នាក់។ លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោងឈ្មោះ ទឹម វឌ្ឍនៈ បានយកថ្នាំចំនួន ២ដប ទំហំប៉ុនម្រាមដៃមក លាយជាមួយភេសជ្ជៈគោជល់ ហើយលាយគ្នារួចឲ្យគ្នីគ្នាចាក់ចូលកែវតូចៗ
ឲ្យនារីកំដររៀងៗខ្លួនផឹក បានជា ៥ ទៅ ៦នាទី ក៏មានអាការៈធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ យកទៅសួរនាំបន្តទៀត ក្នុងនោះមានប្រភពខ្លះកំពុងបង្ហើបថា មានខ្សែធំនៅពីក្រោយ កំពុងរត់ការដោះលែងផងដែរ ៕