ចុមយក្ស! ពន្ធនាគារទូទាំងប្រទេសទាំង ២៨ កំពុងជួបបញ្ហាធំ ដោយសារចង្អៀតណែន

0
2312
Loading...

ភ្នំពេញ៖ បច្ចុប្បន្ននេះ ពន្ធនាគារទូទាំងប្រទេសទាំង២៨ កំពុងតែជួបបញ្ហាប្រឈមធំ នឹងភាពចង្អៀតណែន ដោយសារអ្នកជាប់ឃុំឃាំងមានការកើនឡើង នេះបើយោងតាម លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន ក្រោយកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ ២០១៩ ដល់ ២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ក្រោមវត្តមានលោកសន្តិបណ្ឌិត ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ។

ក្នុងនោះផងដែរ លោកក៏បានបញ្ជាក់ថា៖ ‹‹ ភាពចង្អៀតណែននេះ វាមិនមែនតែជាបញ្ហាមួយដោយឡែកនោះទេ គឺវាបណ្ដាលឲ្យមានបញ្ហាដ៍ទៃៗទៀត ដែលធ្វើឲ្យអង្គភាពអនុវត្ដការងារប្រឈមផ្ទាល់ និងត្រូវរកដំណោះស្រាយ អីចឹងហើយចាំបាច់ណាស់ ត្រូវរៀបចំផែនការយុទ្ធសាស្ដ្រ ឲ្យស្របទៅតាមស្ថានភាពជាក់ស្ដែង ›› ។សូមបញ្ជាក់ថា បើបច្ចុប្បន្ននេះ ពន្ធនាគារទាំង២៨ នៅទូទាំងប្រទេសមានអ្នកទោសជាប់ឃុំឃាំងជាង ៣ម៉ឺននាក់៕

រូបភាព៖ ពីហ្វេសប៊ុក