ក្រុងតូក្យូ៖ ការរញ្ជួយដីមួយដែលមាន ៦.៨ រុិចទ័របានវាយប្រហារឆ្នេរសមុទ្រភាគពាយ័ព្យមួយរបស់ប្រទេសជប៉ុននៅជុំវិញខេត្ត Niigata នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយការញ័រខ្លាំងគ្រប់គ្រាន់ នឹងអាចបំផ្លាញអគារ និងបណ្ដាញលឱ្យមានការព្រមានអាចកើតមានរលកស៊ូណាមី ។
បើតាមការអង្កេតភូមិសាស្ត្រអាមេរិកបានដាក់ទំហំនៃការរញ្ជួយដីនៅត្រឹម ៦.៤រុិចទ័រ ។
នៅមិនទាន់មានរបាយការណ៍ណាមួយ នៃការខូចខាត ឬការស្លាប់ និងរបួសពីការរញ្ជួយដីដែលបានវាយប្រហារភាគឦសាននៃប្រជុំកោះ Honshu ឡើយ ដោយសារតែតំបន់ដែលរងប៉ះពាល់ដោយការរញ្ជួយដីនេះ មិនអាចធ្វើការទំនាក់ទំនងតាមទូរស័ព្ទបានឡើយ នេះបើយោងតាមទូរទស្សន៍ NHK របស់ជប៉ុន។ ផ្លូវថ្នល់មួយចំនួនត្រូវបានបិទចរាចរ៍ផងដែរ បន្ទាប់ពីការរញ្ជួយដីនេះ។
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន បានចេញការព្រមានពីរលកយក្សស៊ូណាមីអាចមានកម្ពស់ចាប់ពី ០.២ ទៅ ១ម៉ែត្រ នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងជើងនៃកោះសំខាន់៕