Loading...
ជប៉ុន៖ ការរញ្ជួយដី ៦,៤ រុិចទ័រដ៏ខ្លាំងមួយបានធ្វើឱ្យរញ្ជួយក្នុងប្រទេសជប៉ុន កាលពីយប់ថ្ងៃអង្គារ ទី១៨ ម្សិលមិញនេះ ដែលធ្វើឱ្យមានការប្រកាសអាសន្ននៃរលកយក្សស៊ូណាមី ដែលអាចមានកំពស់ដល់១ម៉ែត្រ តែពេលនេះរបាយការណ៍ថ្មីបំផុត បានបង្ហាញថា មិនមានការខូចខាតធ្ងន់ធ្ងរឡើយ និងមានតែអ្នករងរបួសស្រាល ១៦នាក់ប៉ុណ្ណោះ ខណៈការប្រកាសអាសន្ននៃរលកយក្សស៊ូណាមី ត្រូវបានលុបចោលវិញ។
គួរបញ្ជាក់ថាទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន បានព្រមានថាអាចមានរលកយក្សស៊ូណាមី កំពស់មួយម៉ែត្រអាចបក់បោកលើឆ្នេរសមុទ្រនៃទីប្រជុំកោះ Honshu។ ប៉ុន្តែ តាមរយៈការតាមដាន និងកត់ត្រា រលកមានកម្ពស់តែ ១០សង់ទីម៉ែត្រដែលនេះជាមូលហេតុនាំឱ្យអាជ្ញាធរជប៉ុនលុបចោលការប្រកាសអាសន្នពីរលក យក្សស៊ូណាមិ ៕ ប្រភព៖ CNA
រូបភាពពី nikkansports