អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ អស់៤ខ្នង មានទាំងផ្ទះស្ដុកហ្គាសផងដែរ

0
3399
Loading...

ភ្នំពេញ៖ មានករណីអគ្គិភ័យមួយបានកើតឡើង កាលពីវេលាម៉ោង​១០:៤០នាទី​ នៅចំណុចឃ្លាំងលេខ១២​ ផ្លូវបេតុង​ ក្រុមទី៤​ ភូមិទួលថ្ងាន់​ សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ដែលមានម្ចាស់ផ្ទះឈ្មោះ​ សេង​ ហួត​ ភេទប្រុស​ អាយុ៤២ឆ្នាំ​ មានមុខរបរជា​នគរបាលក្រសួងមហាផ្ទៃ​ ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះបែបនេះ ដោយសារតែការផ្សារដែកធ្នើដាក់សំភារៈ ក៏ធ្លាក់កំទេចផ្សារដែកនៅលេីកំប៉ុងហ្គាសតូចៗបណ្តាលអោយឆាបឆេះ​ អស់ផ្ទះចំនួន៤ខ្នងផ្ទះ​ ក្នុងនោះមានរួមមាន៖

  1. ផ្ទះវីឡា១ខ្នង ទំហំ១៦x២០ម៉ែត្រ ឆេះអស់ ៧០%
  2. ឃ្លាំងស្តុកហ្គាស ទំហំ២០x៤០ម៉ែត្រ ឆេះទាំងស្រុង នៅក្នុងនោះមានហ្គាសដែលស្តុកមួយចំនួនធំ
  3. ផ្ទះជួល ទំហំ៣x៤ម៉ែត្រ ឆេះអស់ ២បន្ទប់
  4. ផ្ទះស្តុកសំភារៈផ្ទះបាយ ទំហំ៦x១៥ម៉ែត្រ ឆេះអស់៨០%​ ដែលនៅក្នុងនោះមានសំភារះផ្ទះបាយអស់ទាំងស្រុង​ ។

ពេលនេះស្ថានការណ៍ គ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ាង១៣ៈ៣០នាទី ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ៣៣គ្រឿង ក្នុងនោះមិនមានមនុស្សណាម្នាក់គ្រោះថ្នាក់ក្នុងករណីខាងលេីនេះឡេីយ៕ ប្រភព៖ ហ្វេសប៊ុក