បង្ក្រាបទ្រង់ទ្រាយធំ! ចាប់ខ្លួនឧកញ៉ា​ម្នាក់ ជាមេក្លោងបំផ្លាញព្រៃឈេី នៅ​ខេត្ត​មណ្ឌល​គិរី​ ​

0
2436
Loading...

(មណ្ឌលគិរី)៖ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ​ បានបង្ក្រាបទ្រង់ទ្រាយធំមួយ ដោយចាប់ខ្លួនមនុស្ស ៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន ដែលល្បីល្បាញខាងបំផ្លាញព្រៃឈេីនៅ​ខេត្ត​មណ្ឌល​គិរី​ គ្មាន​អ្នកណា​ហ៊ាន​ប៉ះ និងមេការ២នាក់ ព្រមទាំងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿងផងដែរ ក្រោមការដឹកនាំការបង្ក្រាប និងបញ្ជាផ្ទាល់ពី​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​។

បើតាមបញ្ជាក់ឱ្យដឹងពី លោកឧត្តមសេនីយ៍ អេង ហ៊ី រថយន្ដល្មើសផ្សេងទៀត ត្រូវបានឈ្មួញយកទៅលាក់ទុកនៅក្នុងព្រៃ ហើយនៅពេលនេះកម្លាំងជំនាញ កំពុងរុករកយ៉ាងក្ដៅគគុក ហើយរថយន្ដដែលសមត្ថកិច្ចរកឃើញនៅក្នុងព្រៃ នឹងបំផ្លាញចោលនៅទីនោះតែម្ដង។

ក្រោយចាប់ឃាត់ខ្លួន​ ឧកញ៉ា​ ស៊ឹង​ សំអុល​ និង​ កូនចៅ​ កំពុងស្ថិតនៅ​ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី​  និងត្រូវចាត់ការតាមនិតិវិធីច្បាប់បន្តទៀត។ សូមបញ្ជាក់ថា មធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នឹងត្រូវបំផ្លាញចោលនៅនឹងកន្លែងតែម្តង ដែលអនុវត្តទៅតាមវិធានការថ្មីៗ ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៕ ប្រភព៖ ហ្វេសប៊ុក

ឧកញ៉ា​ ស៊ឹង​ សំអុល
ឧកញ៉ា​ ស៊ឹង​ សំអុល

រថយន្តដឹកឈើត្រៀមដុតបំផ្លាញចោល៖

រូបភាពី៖ Sorn Sopheak
រូបភាពី៖ Sorn Sopheak
រូបភាពី៖ Sorn Sopheak