ខ្លាំងមែន! ឯកឧត្តម គួច ចំរើន យកថ្ងៃទី១៣​ ខែកក្កដា​ បេីកយុទ្ធនាការប្រមូលសំរាម ចេញពីខេត្តព្រះសីហនុ​

0
3128

ព្រះសីហនុ៖ រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រោយពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសរសេរសំណេរមួយនៅលើហ្វេសប៊ុករបស់លោកនៅនេះថា៖

‹‹ក្រោយការប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់កាលពីព្រឹក នៅសាលាក្រុងព្រះសីហនុ​ យេីងបានកំណត់យកថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៩​ ខាងមុខ​ បេីកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ​។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យបរិស្ថាន វេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវតាមប្រភេទសំរាម››។

ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ​ បានអំពាវនាវដល់​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ រួមទាំបងប្អូនប្រជាពលរដ្ឋ​ ចូលរួម​យុទ្ធនាការប្រមូល​សំរាមនិងកាកសំណល់ចេញពីក្រុងព្រះសីហនុ​ នៅថ្ងៃទី​ ១៣​ ខែកក្កដា​ ខាង​មុខនេះ​ទាំងអស់គ្នា​ផងដែរ។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្ននេះ ក្នុងខេត្តព្រះសីហនុ សំរាមប្រចាំថ្ងៃមានប្រមាណ ៧០០ តោន ដែលចំនួននេះមានការកើនឡើងដោយសារតែកំណើនប្រជាជន កំណើនវិនិយោគ និងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋលើការវេចខ្ចប់ទំនិញ៕

Loading...