Loading...
ថ្ងៃនេះតារាចម្រៀងកូរ៉េ Lisa សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួននៅអាកាសយានដ្ឋាន Incheon ប្រទេសកូរ៉េ ត្រៀមធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមក្នុងកម្មវិធីការប្រគំតន្ត្រី BLACKPINK 2019 WORLD TOUR – IN YOUR AREA – BKK: ENCORE ។
ការបង្ហាញខ្លួនលើកនេះ ភាពស្រស់ស្អាតរបស់នាង បានធ្វើឱ្យអ្នកគាំទ្រសំលឹងស្ទើរភ្លឹកស្មារតី គ្រាន់តែនាងបានផ្លាស់ប្តូរពណ៌សក់ ទៅជាពណ៌ខ្មៅលើកដំបូង។ កន្លងមកអ្នកគាំទ្រជាច្រើន ធ្លាប់តែឃើញនាងមានសក់ពណ៌ទឹកក្រូចពណ៌ទឹកក្រូច ពណ៌មាស ឬប្រផេះពណ៌ត្នោត តែពេលនេះពួកគេបាននិយាយថា សក់ខ្មៅមិនបានធ្វើឱ្យ Lisa បាត់បង់ស្រស់ស្អាតរបស់នាងនោះទេ ប៉ុន្តែវាថែមទាំងលើកសម្រស់របស់នាង កាន់តែស្រស់ស្អាតមួយកម្រិតទៀតប្រៀបដូចជាតុក្កតា doll អីចឹង៕







