អុញ! រឿងអីចឹងសោះ ទើបធ្វើឱ្យប្តីទប់កំហឹងមិនបាន​ បង្កឱ្យមានហឹង្សាកើតឡើង

0
881

ភ្នំពេញ៖ សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុននេះ មានរូបថតមួយសន្លឹកត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង ដោយសារការអះអាងពីគណនីមួយបញ្ជាក់ថា ស្ត្រីមា្នក់ត្រូវបានបុរសម្នាក់ បានប្រើងអំពើរហឹង្សាវាយប្រពន្ធ ឱ្យរងរបួសឈាមពេញមុន និងបានយកកូនកាំបិតឆូតមុខទៀតផង ហើយគ្មានលុយទៅមន្ទីរពេទ្យ រហូតផ្អើលដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសស្វែងរកស្ត្រីរងគ្រោះតាមបណ្ដាញសង្គម​ដើម្បីសាកសួរ និងរកយុត្តិធម៌ជូននារីរងគ្រោះតាមច្បាប់។

ស្រាប់តែនៅថ្ងៃត្រង់ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បុរសជាប្តីខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ចំណុចផ្ទះជួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានអនុញ្ញាតិឱ្យអ្នកសារព័ត៌មានធ្វើការសំភាសន៍ បំភ្លឺទាក់ទងនឹងករណីហឹង្សាខាងលើ។ ក្នុងនោះដែរ បុរសជាប្ដីដែលជាប់សង្ស័យបានប្រាប់ឱ្យដឹងថា៖

គ្រាន់តែ​លឺសំដី​តែ​ម្ខាង​ បែរជា​បងប្អូនក្នុងបណ្ដាញសង្គមធ្វើការជេរប្រមាថដល់រូប​ខ្ញុំ​ទាំង​មិនដឹង​កា​ពិត ហើយជេរ​ទាំងអ្នក​ខេត្តព្រៃវែង​ទៀត ។​ ខ្លួន​ និង​នារី​ជា​ប្រពន្ធ​បាន​រស់នៅ​ជាមួយ​គ្នា តាំងពី​ឆ្នាំ ២០១៦ ដោយបានសែននៅផ្ទះ​ខាង​ស្រី ឯ​ខេត្ត​រតនគី​រី ។ ​ការរួម​រស់​ជាមួយ​គ្នា​បានកូន​ស្រី​១ ​អាយុ​១​ខួបកន្លះ ​តែមិន​នឹក​ស្មានថា ប្រពន្ធ​ទៅ​មាន​ប្រុស​ថ្មី​បែប​នោះ ហើយ​ថែម​ទាំង​ចោទប្រកាន់​ថា ខ្លួន​បាន​វាយ​ និង​យក​កាំបិត​ឆូត​មុខ​ទៀត ​។

សាច់រឿងគឺ ដំបូងឡើយខ្លួនមកពីធ្វើការ ហើយបានតាមទាន់ឃើញប្រពន្ធលួចក្បត់ចិត្ត ថតរូបឱបគ្នាជាមួយនឹងប្រុសផ្សេង ទាំងកំពុងមានប្តី និងកូនរួចទៅហើយ។

ពេលនោះបុរសជាប្ដីបានសួរដេញដោល និងនិយាយណែនាំ ប៉ុន្តែប្រពន្ធក៏ខឹងច្រឡោតឡើង ហើយប្រើហិង្សាមកលើគាត់មុន ទើបគាត់ជាប្តីការពារខ្លួន ក៏ជ្រុលមួយដៃចំមុខប្រពន្ធរបួសបែបនេះតែម្តង ហើយរឿងដែលចោទថាគាត់យកកាំបិតមកឆូតមុខនោះ គឺមិនពិតនោះទេ នាងជាប្រពន្ធពន្លើសទាំងអស់ របួសនោះព្រោះតែពេលជ្រុលដៃនោះ នាងដួលត្រូវកូនសោរនោះទេ ។

បុរសជាប្ដីបញ្ជាក់ទៀតថា កន្លងមកក៏ធ្លាប់មានបញ្ហានឹងគ្នាដែរ តែមិនមែនគាត់ វាយប្រពន្ធមុននោះទេ គឺប្រពន្ធទេ ដែលវាយមកលើគាត់មុន គាត់គ្រាន់តែការពារខ្លួនតែប៉ុណ្ណោះ បើមិនជឿ មានម្តាយ និងប្អូនស្រីអាចធ្វើសាក្សីបាន។

ទោះជាយ៉ាងណា ក៏ករណីហិង្សាបណ្តាលឱ្យមានរបួសដល់ប្រពន្ធនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បុរសជាប្តីដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់បន្តទៀត។ គួរបញ្ជាក់ថា ជនសង្ស័យជាប្តីឈ្មោះ ហ៊​ន សម្ផស្ស ២៤​ឆ្នាំ ជា​អ្នកបើកបរ ស្នាក់​នៅ​ផ្ទះ​ជួល សង្កាត់​ទួល​សង្កែ​ទី​១ ជាអ្នកខេត្ត​ព្រៃវែង​ ចំណែក​នារី​ជា​ប្រពន្ធឈ្មោះ អាត លី​ណា អាយុ​២២​ឆ្នាំ ជា​អ្នកបម្រើ​ការ​តាម​ហាង​ ។៕ ប្រភព៖ ហ្វេសប៊ុក

Loading...