ចូលរួមអបអរផង! ឧកញ៉ា​ គួច​ ម៉េ​ងលី​ ជួយឧបត្ថម្ភ​ថវិកា​ ២០លានរៀល ស្មើនឹង៥ពាន់​ដុល្លារ​ ដល់​ក្រុម​យុវជន​សំរាម

0
1728
Loading...

បងប្អូនមហាជនមួយចំនួនធំច្បាស់ជាជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុនលោក សាន់ ដារ៉ាវីដ ដែលជាប្រធានក្រុមយុវជនសំរាមបានបង្ហោះសំណេរមួយនៅលើបណ្ដាលសង្គម ដែលមានចំណងជើងថា ‹‹៤ខែមកនេះខ្ញុំរស់ដោយរបៀបណា?›› ដែលបានរៀបរាប់ពីការតស៊ូរបស់ខ្លួនជាមួយនឹងក្រុម ក្នុងសកម្មភាពប្រមូលសំរាមនៅលូទឹកស្អុយបឹងត្របែក ដល់ថ្នាក់ហ៊ានសេងហាង លក់ឡាន លក់ម៉ូតូ ដើម្បីផ្គត់ផ្គងក្រុមរបស់ខ្លួន។ សំណេរមួយ បានធ្វើឱ្យបងប្អូនមហាជន មានក្ដីរំភើបចិត្ត និងការអាណិតអាសូរ នូវការហ៊ានលះបង់សឹងតែគ្រប់យ៉ាងរបស់ពួកគាត់ ដើម្បីបរិស្ថានរួម។

នៅក្នុងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានជួយឧបត្ថម្ភនូវថវិកា ចំនួន ២០លានរៀល ឬស្មើនឹង៥ពាន់ដុល្លារ ដល់ក្រុមយុវជនសំរាមបឹងត្របែក ដែលតំណាងដោយយុវជន សាន់ ដារ៉ាវីដ ដើម្បីបន្តសកម្មភាពប្រមូលសំរាមក្នុងប្រឡាយទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ផងដែរ។ ក្រៅពីជួយថវិកា លោកឧកញ៉ា​ក៏ផ្តល់សេវាកម្មពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ព្រមទាំងឧបត្ថម្ភសម្ភារៈផ្សេងៗតាមតម្រូវការជាក់ស្តែង៕