ផ្អាកកន្លែងកែច្នៃសំណល់ប្រេងឆាមួយ ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញភាពមិនប្រក្រតី

0
1057
Loading...

ភ្នំពេញ៖ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយមានការសហការពីព្រះរាជអាជ្ញារង និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងកែច្នៃសំណល់ប្រេងឆានាំចេញមួយកន្លែង ស្ថិតនៅទីតាំង ផ្លូវ៦៩ សង្កាត់ផ្សារចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៩ នេះដែរ។

ក្នុងការត្រួតពិនិត្យនេះ ជាលទ្ធផលមន្រ្តីជំនាញបានសង្កេតឃើញថា ទីតាំងកែច្នៃសំណល់ប្រេងឆានោះពុំមានច្បាប់អាជីវកម្មអនុញ្ញាតត្រឹមត្រូវ ហើយក្នុងចំណោមផលិតផលទាំងអស់មានផលិតផល ២មុខ ស្មើនឹង៣៥កេស ជាទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។

ក្រោយពីការត្រួតពិនិត្យ ព្រះរាជអាជ្ញារងបានសម្រេចផ្អាក ទីតាំងកែច្នៃបណ្តោះអាសន្ន និងបានដកហូតទំនិញខូចគុណភាព និងហួសការបរិច្ឆេទទាំងអស់ទៅរក្សាទុក ដើម្បីធ្វើការបំផ្លាញចោលទៅតាមនិតិវីធី ហើយអញ្ជើញតំណាងទីតាំងទៅធ្វើកិច្ចសន្យានៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងធ្វើច្បាប់ឲ្យបានត្រឹមត្រូវឡើងវិញ ព្រមទាំងយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ៕ ប្រភព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានកាំកុងត្រូលសាខាផែស្ងួតចុងទី-ភ្នំពេញ