រន្ធត់! រថយន្តធុនធំមួយគ្រឿង បុករះរថយន្ត ៤គ្រឿងផ្សេង នៅលើផ្លូវចុះទៅវត្តអូរត្រេះ ខេត្តព្រះសីហនុ

0
956

ខេត្តព្រះសីហនុ៖ កាលពីម៉ោង៦ល្ងាចថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៩ នេះ មានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវចុះទៅវត្តអូរត្រេះ ត្រង់ចំណុចចំណោតអាឡាំងឌឺឡុង ក្រុងព្រះសីហនុ ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង បង្កដោយរថយន្តធុនធំមួយគ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ កំពង់ធំ 3A-1447 ដែលអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) មានទិសដៅពី ជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុករះប៉ះនឹងរថយន្តចំនួន ៤គ្រឿង ក្នុងទិសដៅស្របគ្នា បណ្ដាលឱ្យរថយន្តខ្លះក្រឡាប់ ខ្លះទៀតធ្លាក់ចេញពីផ្លូវ រួចជ្រុលទៅប៉ះផ្ទះប្រជាពលរដ្ឋមួយខ្នងថែមទៀត ធ្វើឱ្យផ្ទះរងការខូចខាតផ្នែកខ្លះ ចំណែកឯម្ចាស់ផ្ទះឈ្មោះ ញ៉ាញ់ ញ៉ោញ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ សន្តិសុខមានទីលំនៅ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ចំពោះរថយន្តរងគ្រោះទាំង៤រួមមាន៖

  1. រថយន្តម៉ាក CAMERY ពណ៌ ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2C-2435 អ្នកបើកបរឈ្មោះ ស៊ូ ណៃ ភេទប្រុស អាយុ ៣៥ឆ្នាំ រួមដំណើរជាមួយប្អូនឈ្មោះ ស៊ូ ជឹង ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
  2. រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AL-8581 អ្នកបើកបរឈ្មោះ ជីម រ៉ាត់ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ រាជធានីភ្នំពេញ ។
  3. រថយន្តម៉ាក NISANAVARA ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2U-9486 អ្នកបើកបរឈ្មោះ យន ហាន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ មេការរថយន្តបេតុង មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
  4. រថយន្ត ម៉ាក NISSAN ពណ៌ ខៀវ ពាក់ផ្លាកលេខ ចង្កូតស្ដាំ KPS-0597 អ្នកបើកបរឈ្មោះ លាង ណាវឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត រួមដំណើរជាមួយប្រពន្ធឈ្មោះ ឡាយ សារី អាយុ ៣៣ឆ្នាំ និងកូនស្រី ០១នាក់ មានទីលំនៅ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

បើតាមរបាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់បន្ថែមទៀតថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បណ្ដាលឲ្យរបួសមនុស្សចំនួន ៤នាក់ (ស្រី ២នាក់) ៖

  1. ឈ្មោះ ស៊ូ ជឹង ភេទស្រី អ្នករួមដំណើរ លើរថយន្ត CAMERY រងរបួសស្រាល ។
  2. ឈ្មោះ ជីម រ៉ាត់ អ្នកបើកបររថយន្ត NISSAN រងរបួស ស្រាល ។
  3. ឈ្មោះ ឡាយ សារី អ្នករួមដំណើរលើរថយន្ត NISSAN រងរបួសស្រាល ។
  4. ឈ្មោះ យន ហាន អ្នកបើកបររថយន្ត NISANAVARA រងរបួសមធ្យម ។

ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯវត្ថុតាង រថយន្ត៥គ្រឿងដែលរងការខូចខាតធ្ងន់ សមត្ថកិច្ចជំនាញចាត់ចែងស្ទូចយកមករក្សារទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដោះស្រាយបន្ត ៕ ប្រភព៖ Huy Bunleng

Loading...