ឯកឧត្តម គួច ចំរើន៖ ‹‹ខ្ញុំដឹងថា ការសម្អាតថ្ងៃនេះ មិននាំឱ្យក្រុងរបស់យើងស្អាត រហូតតទៅនោះទេ››

0
1451
Loading...

ក្រុងព្រះសីហនុ៖ វេលាម៉ោង៧ៈ៣០ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមក្នុងយុទ្ធនាការប្រមូលសំរាមចេញពីក្រុងព្រះសីហនុ​។ នៅក្នុងយុទ្ធនាការ នេះដែរ មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងអាវុធហត្ថ បណ្ដាលក្រុមហ៊ុន និងធនាគារមួយចំនួនយ៉ាងច្រើនកុះករ នេះជាការបង្ហាញពីការសាមគ្គី ដើម្បីធ្វើឱ្យខេត្តព្រះសីហនុមានបរិស្ថានល្អប្រសើរឡើងវិញ ។

ក្រោយពីធ្វើយុទ្ធនាការប្រមូលសំរាមនេះ ឯកឧត្តម គួច ចំរើន ក៏បានមានប្រសាសន៍ផងដែរថា ‹‹ ខ្ញុំដឹងថា ការសម្អាតថ្ងៃនេះ មិននាំឱ្យក្រុងរបស់យើងស្អាតជារហូតតទៅនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ យើងអាចទទួលបានព័ត៌មានជាក់លាក់ អំពីបញ្ហាសំរាមនៅខេត្តព្រះសីហនុរបស់យើង ›› ។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ក៏បានបន្ថែមទៀតថា៖ ‹‹ ទោះបីជាមានយុទ្ធនាការប្រមូលសំរាមចេញពីក្រុងព្រះសីហនុ​នៅថ្ងៃនេះក៏ដោយ តែយើងប្រាកដណាស់ថាការគ្រប់គ្រងសំរាមនៅមិនទាន់បាន​ល្អនៅឡេីយទេ តែយេីងចាប់ផ្តេីមយល់ដឹងអំពី “សំរាម“ ›› ។

សង្ឃឹមជឿជាក់ថា ខេត្តព្រះសីហនុ នឹងប្រសើរឡើងឆាប់ៗខាងមុខ ក្រោយពីដោះស្រាយគ្រប់បញ្ហាប្រឈមទាំងឡាយ ប៉ុន្តែក៏ត្រូវការ ការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋផងដែរ៕