រញ្ជួយដីទៀតហើយ! កោះ Okinawa នៃប្រទេសជប៉ុន ត្រូវបានវាយប្រហារ ដោយគ្រោះរញ្ជួយដីកម្រិត ៦.១ រុិចទ័រ

0
1151
Loading...

ជប៉ុន៖ នៅថ្ងៃសៅរ៍នេះ យោងតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.១រុិចទ័រ បានវាយប្រហារលើកោះ Okinawa ស្ថិតនៅភាគខាងជើង នៃប្រទេសជប៉ុន នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

មិនទាន់មានសេចក្ដីរាយការណ៍ណាមួយ បញ្ជាក់ពីការរងគ្រោះ ឬការខូចខាតអ្វីនៅឡើយទេ ក៏មិនទាន់មានការប្រកាសសញ្ញា អាសន្នពីរលកយក្សស៊ូណាមិ នៅឡើយដែរ ពីគ្រោះរញ្ជួយដីដែលមានជម្រៅរញ្ជួយទៅក្នុងដី ២៥៧គីឡូម៉ែត្រ និងស្ថិតនៅចំងាយ ៣៤៦គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Naha នៃកោះ Okinawa មួយនេះ៕