បើកព្រហើន! ម៉ូតូកង់បី ត្រូវរថភ្លើងបុកគៀបជាប់ ដោយសារឆ្លងផ្លូវដែកមិនប្រយ័ត្ន

0
1455
Loading...

ភ្នំពេញ៖ កាលពីវេលាម៉ោង១០ៈ៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក រវាងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកបរឆ្លងផ្លូវដែកមិនប្រយ័ត្ន ត្រូវបានរថភ្លើងដឹកអ្នកដំណើរបើកបុកគៀបជាប់ នៅចំណុចកើតហេតុ ស្ថិតនៅផ្លូវដែក ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

photo credit: tvfb

ម៉ូតូកង់បីឥណ្ឌា ពណ៌លឿងនេះ ពាក់ស្លាកលេខ ភ្នំពេញ 1GS-3933 បានបើកបរតាមផ្លូវលំ ដល់កន្លែងកើតហេតុខាងលើ ក៏ឆ្លងទៅផ្លូវម្ខាងទៀតដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថភ្លើងធ្វើដំណើរក្នុងគោលដៅទៅព្រលានយន្តហោះ បានបុករុញក្រឡាប់កល់គៀបជាប់នឹងក្បាលរថភ្លើង រងការខូចខាតយ៉ាងដំណំ ប៉ុន្តែភ្លាមៗអ្នកបើកបរម៉ូតូកង់បីភ័យ ស្ទុះលោតចុះ ហើយរត់គេចខ្លួនបាត់ទៅ ។

photo credit: tvfb

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើត ធ្វើការវាស់វែងយកម៉ូតូកង់បីទៅរក្សាទុកនិងបន្តស្វែងរកម្ចាស់មកដោះស្រាយ រីឯរថភ្លើងដឹកអ្នកដំណើរក៏បន្តបើកដឹកភ្ញៀវឆ្ពោះចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ៕ (ប្រភព៖TVFB)

photo credit: tvfb
photo credit: tvfb
photo credit: tvfb
photo credit: tvfb