មិនចង់ឱ្យកូនៗរបស់លោកអ្នក លេងទូរស័ព្ទច្រើន អាចសាកល្បងវិធីសាស្រ្តនេះបាន

0
2318
Loading...

ថៃ៖ ក្នុងសម័យបច្ចេកវិទ្យាការចិញ្ខឹមកូនត្រូវបានផ្លាស់ប្ដូរច្រើន ក្នុងនោះគេសង្កេតឃើញថាកុមារជាច្រើនត្រូវបានឳពុកម្ដាយអនុញ្ញាតិឱ្យលេងឧបករណ៍អេឡិចត្រូនិចដូចជា ទូរស័ព្ទ ឬ Tablet ជាដើម។ ពួកក្មេងៗតូចចូលចិត្តទស្សនាវីដេអូនៅក្នុង Youtube និងលេងហ្គេម ដែលយូរៗទៅ វាបានធ្វើឱ្យក្លាយទៅជាទំលាប់ ដែលក្មេងៗមិនអាចអត់វាបាន ។ ទោះបីជាការមើល ទូរស័ព្ទ ឬ Tablet បានជួយឱ្យក្មេងៗយល់ដឹងក៏ពិតមែន ប៉ុន្តែផលប៉ះពាល់ក៏មានច្រើនដូចគ្នា ដែលក្មេងមួយចំនួនអាចមានការប្រែប្រួលអត្តចរិកទៅជាកាច ក្មេងខ្លះការចេះនិយាយយឺត អាចកើតជំងឺអូទីស៊ីម ប៉ះពាល់ភ្នែក ជាដើម ហើយពិបាកនឹងផ្ដាច់មិនឱ្យលេងខ្លាំងណាស់។ បើសិនជាកូនលោកអ្នកវក់ក្នុងការលេង លោកអ្នកអាចសាកល្បងវិធីសាស្ត្រខាងក្រោមនេះបាន។

នៅក្នុងបណ្ដាញសង្គមថៃ មានគណនីហ្វេសប៊ុកមួយបានចែកវិធីសាស្ត្រមួយ ដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ឳពុកម្ដាយក្នុងការកាត់បន្ថយការលេងឧបករណ៍អេឡិចត្រូនិចរបស់កូនៗ ហើយទទួលបានលទ្ធផលមែន។ លោកអ្នកអាចសាកល្បងបាន ដោយពេលពួកគេគេងលក់ លោកអ្នកអាចយកគ្រឿងផាត់ភ្នែក ទៅលាបជុំវិញរង្វង់ភ្នែករបស់ពួកគេឲ្យឡើងពណ៌ខ្មៅ នៅពេលពួកគេភ្ញាក់ពីគេង ប្រាប់ពួកគេថានេះ ដោយសារតែពួកគេលេងទូរស័ព្ទឬ Tablet ច្រើនពេក នឹងធ្វើឱ្យភ្នែកខ្មៅបែបនេះ ។ ដូច្នេះលោកអ្នកអាចយកហេតុផលនេះ ដើម្បីប្រាប់ពួកគេឱ្យឈប់លេង ឬកាត់បន្ថយកាលលេងបាន ៕