Loading...
វាពិតជារឿងមួយដ៏ហួសចិត្តមែនទែន ខណៈមនុស្ស៣ ទៅ៤នាក់ឈរលើចិញ្ចើមផ្លូវហើយកាន់កាន់ទូរស័ព្ទនៅលើដងផ្លូវ ត្រូវបានជនសង្ស័យម្នាក់ស្លៀកពាក់ស្អាតបាត ជិះម៉ូតូម៉ាកហុងដាសេ១២៥ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HR-5062 បានជិះកាត់ឃើញកំពុងលើកទូរសព្ទថត ប្រហែលជាឃើញឱកាសល្អក៏ជិះម៉ូតូបកក្រោយមកវិញ តាមទិសដៅបញ្ច្រាស់ រួចធ្វើសកម្មភាពឆក់ទូរសព្ទដៃមួយគ្រឿងយកទៅបាត់ស្រមោលតែម្តង ។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Chen Hao បានបង្ហោះវីដេអូមួយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះថា៖ ‹‹នេះជាសកម្មភាពចោរដែលបានឆក់ទូរស័ព្ទមិត្តភក្តិរបស់ខ្ញុំ សូមបងប្អូនជួយ Share រកមុខចោរម្នាក់នេះផង!!!! (ថ្ងៃកើតហេតុ ១១ កក្កដា ២០១៩)››៕