Loading...
ក្រុងព្រះសីហនុ៖ តាមយោងព័ត៌មានបឋម បានឱ្យដឹងថាមានករណីអគ្គិភយ័ឆេះហាងមួយកន្លែងរបស់ជនជាតិចិន (ឈ្មោះទីក្រុងល្ពៅចិន) កាលពីវេលាម៉ោងប្រមាណ ៦ៈ៣០នាទីល្ងាច ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៩ នេះ ដែលនៅម្តុំផ្លូវជិតផ្ទះជាងលីម ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
កើតហេតុភ្លាមៗ អាជ្ញាធរ និងក្រុមសង្គ្រោះបានអន្តរាគមន៍ បានចុះជួយពន្លត់កុំអោយរាលដាលដល់ផ្ទះជិតខាងជាបន្តទៀត ។ យោងតាមព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា គិតត្រឹមម៉ោង៧យប់ថ្ងៃដដែលនេះ ក្រុមសង្គ្រោះបានគ្រប់គ្រងស្ថានការណ៍បានហើយ និងឈានទៅរកការរលត់ជាស្ថាពរ ។ តែទោះជាយ៉ាងណាមិនទាន់មានព័ត៌មានលម្អិតពីការខូតខាតនៅឡើយទេ៕ ប្រភព៖ ហ្វេសប៊ុក Huy Bunleng