Loading...
សៀមរាប៖ យោងតាមព័ត៌មានបឋម ដែលទទួលបានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង ២រសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តទេសចរណ៍ដឹកអ្នកដំណើរមួយគ្រឿងសង្ស័យដាច់ហ្រ្វាំង បានក្រឡាប់ផ្ងារជើងបណ្ដាលឲ្យមនុស្សរងរបួសជាច្រើននាក់ នៅចំណុចផ្លូវថ្មីចុះភ្នំគូលែន ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានចុះជួយទៅជួយសង្រ្គោះ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ព្រមទាំងស្ទូចរថយន្តទុកចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៀត ៕