ពិតជាល្អណាស់! ទីបំផុត បុរសដែលមានដំបៅរលួយនៅនឹងជើងនោះ បានទទួលការព្យាបាលហើយ ក្រោយពីទទួលបានជំនួយឧបត្ថម្ភពីសប្បុរជន

0
1918
Loading...

កំពង់​ចាម​៖​ ថ្មីៗនេះមានការចែករំលែកនៅលើបណ្ដាញសង្គម ទាក់ទងទៅនឹងបុរសក្រីក្រម្នាក់ដែលមានដំបៅរលួយនៅនឹងជើងខាងឆ្វេង​ អស់​រយៈពេល​ជាង​១​ខែ​មកហេីយ ព្រោះមិនមានលទ្ធភាពព្យាបាល ដោយសារជីវភាពក្រីក្រខ្លាំង ។ នៅក្នុងថ្ងៃនេះផង ប្អូនប្រុសបានទទួលការព្យាបាលហើយ ក្រោមជំនួយពីសប្បុរសជន តាមរយៈលោក ផែង វណ្ណៈ ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក ផែន វណ្ណៈ បានឱ្យដឹងថា៖ ‹‹នៅព្រឹក​ថ្ងៃ​ទី​១៦​ ខែ​កក្ដដា​ ឆ្នាំ​២០១៩​ យេីងខ្ញុំបាននាំយកថវិកា​ សប្បុរសជន​ចំនួន​ ១៦០០​ដុល្លារ​ អង្ករ​៥០​គ.ក្រ​ មី​៣​កេស​ ទឹក​ត្រី​១យួរ​ ទឹក​ស៊ីអ៊ីវ​១យួរ​ អំបិល​៣​គ.ក្រ​ ជូនដល់ប្អូនប្រុស​ ស៊ុម​ វេត​ ដែលមានជំងឺរលួយជេីងខាងឆ្វេង​ អស់​រយៈពេល​ជាង​១​ខែ​មកហេីយ​ ហេីយមានជីវភាពក្រីក្រ​រស់នៅភូមិ​ កកោះ​ ឃុំ​សំពងជ័យ​ ស្រុក​ ជើង​ព្រៃ​ ខេត្ត​កំពង់​ចាម​ ។

ខ្ញុំបាទ​ជួសមុខអោយប្អូនប្រុស​ ស៊ុម​ វេត​ និង​ ក្រុម​គ្រួសារ​ សូមគោរពថ្លែងអំណរគុណចំពោះ​ សប្បុរសជន​ទាំងអស់​ និង​ សូមគោរពជូនពរ​ សប្បុរសជន​ ទាំងអស់​ ជួបប្រទះ​តែសេចក្ដីសុខ​ សេចក្ដី​ចំរេីន​ ជានិច្ច​និរន្ត​ ។​

អាជ្ញាធរ​ឃុំ​ ដែលមានលោកស្រីមេឃុំ​ និង​ អាជ្ញាធរ​ស្រុកជេីងព្រៃ​ បានរៀបចំចាត់ចែងរថយន្តនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ​នៅព្រឹក​នេះ​›› ៕