ចឹងបានរកអ្នកបោកតាមទូរស័ព្ទមិនដែលឃើញ! សមត្ថកិច្ចចាប់ខ្លួនអ្នកលក់ស៊ីមកាត មិនយកអត្តសញ្ញាណប័ណ្ណ

0
1281

ភ្នំពេញ៖ កាលពីថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការនាំខ្លួន បុរសម្នាក់ឈ្មោះ ស.វ.ធ អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ហាងលក់ទូរស័ព្ទ និងបញ្ចាំ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ ដោយធ្វើអក្សរ LED រត់ពីមុខហាង “ទិញស៊ីមកាតមិនចាំបាច់ប្រើអត្តសញ្ញាណប័ណ្ណ” ។

បុរសឈ្មោះ ស.វ.ធ បានសារភាពថា ខ្លួនពិតជាបានលក់ស៊ីមកាតដោយមិនយកអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន និងលក់ស៊ីមកាតដែលមានអត្តសញ្ញាណប័ណ្ណអ្នកដទៃជំនួស ព្រមទាំងបានធ្វើ LED ដើម្បីផ្សាយពិតប្រាកដមែន។ បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមបញ្ចាក់ផងដែរថា កន្លងមកមានបទល្មើសជាច្រើន ដូចជាការទូរស័ព្ទមកបោកបញ្ឆោតជនរងគ្រោះដើម្បីឈ្នះរង្វាន់ផ្សេងៗ ការឆរបោកតាមរយះការក្លែងធ្វើជាសាច់ញាត្តិជួបគ្រោះថ្នាក់ចរាចរណ៍ និងតម្រូវអោយ ផ្ញើរប្រាក់ មកសង្រ្គោះ ការឆរបោកតាមរយះបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាបទល្មើសដែលបង្កអសន្តិសុខដល់សង្គមផ្សេងៗទៀត។ល។ សមត្ថកិច្ច មានការលំបាកក្នុង ការស្រាវជ្រាវរកជនល្មើសដើម្បីយកមកផ្តន្ទាទោស ដោយសារជនល្មើសទាំងនេះបានទិញស៊ីមកាតទូរសព្ទ័ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ យកមកបោកប្រាស់ជនរងគ្រោះ ពីហាងលក់ស៊ីមកាតទូរសព្ទ័អស់ទាំងនេះ៕

Loading...