សម្បើមម៉េស! កុងទឺន័រ៨៣ទូរ ផ្ទុកសុទ្ធតែកាកសំណល់ប្លា​ស្ទិ​ក ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅខេត្តព្រះសីហនុ (រូបភាពច្រើន)

0
1030
Loading...

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោយបង្ក្រាបបាន ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ បានសម្រេចគាស់ទូរកុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាក់សំណល់សំរាមដែលគេបោះចោល នាំមកពីសហរដ្ឋអាមេរិក និងកាណាដា ដើម្បីពិនិត្យជាក់ស្ដែង នៅក្នុងកំពង់ផែស្វយត័ក្រុងព្រះសីហនុ ក្រោមវត្តមានរបស់ ឯកឧត្តមគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងវត្តមានមន្ត្រីមានសមត្ថកិច្ចច្រើនរូបទៀត។

បើយោងតាមប្រភពពីមន្ដ្រីគយដែលចូលរួមប្រតិបត្តិការនេះ បានបង្ហើបឱ្យដឹងថា មូលហេតុដែលកាកសំណល់នេះអាចនាំចូលមកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើមបានក្លែង បន្លំឯកសារនាំចូល ដោយមិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញកែច្នៃ ប៉ុន្ដែពេលមកដល់កម្ពុជាទើបសមត្ថកិច្ចស្គែនពិនិត្យទៅឃើញថាជាកាកសំណល់សំរាមដែលគេបោះចោល ៕

សូមទស្សនារូបភាពជាច្រើនទៀតខាងក្រោមនេះ៖