Update: ប្អូនប្រុសដែលដំបៅជើងឆ្វេង ដោយសារស្ថានភាពធ្ងន់ធ្ងរ ត្រូវបានមន្ទីរពេទ្យស្រុក​បញ្ជូនបន្តមកព្យាបាល នៅភ្នំពេញ

0
1033
Loading...

ភ្នំពេញ៖ យោងតាមហ្វេសប៊ុកផ្លូវរបស់លោក ផែង វណ្ណះ បានបង្ហោះសារជូនជាព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងករណីប្អូនប្រុសដែលមានដំបៅរលួយជើងថា៖ ‹‹កាលព្រឹក​ថ្ងៃ​ទី​១៦​ ខែ​កក្ដដា​ ឆ្នាំ​២០១៩​ បន្ទាប់​ពី​ទទួល​ដំណឹងថា​ ប្រជាជន​ក្នុង​មូលដ្ឋាន​ឈឺគ្មានលុយព្យាបាល​ លោកស្រី​ មេឃុំ​ សំពងជ័យ​ បានទាក់​ទងទៅមន្ទីរពេទ្យស្រុក​ យករថយន្តពេទ្យមកដឹកទៅមន្ទីរពេទ្យស្រុក​ដេីម្បីទទួលការព្យាបាល​ ។ ប៉ុន្តែ​ដោយស្ថានភាពដំបៅធ្ងន់ធ្ងរ​ ខាងមន្ទីរពេទ្យស្រុក​ បានលាងមុខរបួសរួចដឹកបន្ដទៅ​មន្ទីរ​ពេទ្យ​លោកសង្ឃ​នៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃដដែលនេះតែម្ដង​ ។

សូមជម្រាបពីមូលហេតុខ្លះៗពីជម្ងឺរបស់ប្អូនប្រុស ស៊ុម វេត កាលពីខែមុនប្អូនបានទៅធ្វើជាកម្មករសំណង់នៅខេត្តរតនគីរី ហើយបានដួលម៉ូតូធ្វើអោយមានរបួសក្រោយមកក៍បានបន្តធ្វើសំណង់ទៀតហើយគេប្រើលាងអាងទឹក ដែលអាងនោះគេត្រាំលាងផ្លែ ( សម្រាប់ទុកបានយូរ ) ដោយមានមុខរបួសហើយដជើងធ្វើការលែងកើតទើបត្រឡប់មកផ្ទះវិញនៅភូមិកកោះ ឃុំសំពងជ័យ. ដោយក្រីក្រផងហើយក្នុងគ្រួសារឪពុកឈឺ ម្ដាយឈឺភ្នែកទៀតនោះ គាត់មិនមានលុយទៅព្យាបាលក៍សម្រេចរកគ្រូខ្មែរស្ដោះ ហើយមិនបានរាយការណ៍អាជ្ញាធរនោះឡើយ។››។

ហើយនៅក្នុងវេលាម៉ោងនេះដែរ ប្អូនប្រុស ស៊ុម វេត បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ៕