រលំអគារ នៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ (មានវីដេអូ)

0
1056
Loading...

ឥណ្ឌា៖ អគារមួយខ្នងកម្ពស់ ៤ជាន់ បានដួលរលំនៅទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា មានមនុស្សជាង ៥០នាក់ អាចកំពុងជាប់ខ្លួនពីក្រោមគំនរអគារ ។

អគារខាងលើស្ថិតនៅតំបន់ ដុនគ្រី (Dongri) នៃទីក្រុង Mumbai ខណៈក្រោយកើតហេតុ កម្លាំងប៉ូលិស ភ្នាក់ងារពន្លត់អគ្គីភ័យ និងក្រុមឆ្លើយតបគ្រោះមហន្តរាយ ត្រូវបានចល័តទៅដល់កន្លែងកើតហេតុជាបន្តបន្ទាប់ និងកំពុងធ្វើប្រតិបត្តិការរុករក និងជួយសង្រ្គោះយ៉ាងសស្រាក់សស្រាំ។

តាមប្រភពព័ត៌មាន មកទល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ សាកសពចំនួន១៣នាក់ត្រូវបានរកឃើញ និងរបួស ៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្ ប៉ុន្តែការរុករកនៅតែបន្តនៅឡើយ ។ រដ្ឋមន្ដ្រីរដ្ឋ Maharashtra លោក Devendra Fadanavis បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា អគារនេះមានអាយុកាល ១០០ឆ្នាំ ហើយមាន ១៥គ្រួសាររស់នៅទីនេះ។ អាជ្ញាធរធ្លាប់ស្នើឱ្យពួកគេផ្លាស់លំនៅចេញពីទីនេះ ប៉ុន្តែពួកគេមិនព្រមរើចេញ និងបន្តរស់នៅ។

គួរឱ្យដឹងផងដែរថា ហេតុការណ៍ដួលរលំអគារស្រដៀងៗគ្នានេះ រមែងកើតមានឡើងជាញឹកញាប់ នៅក្នុងប្រទេសឥណ្ឌា ដែលបានបណ្តាលមកពីគ្រោះធម្មជាតិ ការសាងសង់ខុសបច្ចេកទេស និងអគារចាស់ទ្រុឌទ្រោមជាដើម៕

វីដេអូ៖