ជប៉ុនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួន ៥០០លានយ៉េន សម្រាប់គម្រោង ‹‹កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម››

0
757
Loading...

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ៥០០លានយ៉េន (ខ្ទង់៤លាន ៦សែន ដុល្លារ) សម្រាប់អនុវត្តគម្រោង ‹‹កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម›› នៅកម្ពុជា។

នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាអ្នកចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០លានយ៉េននេះ។

ក្នុងឋានៈជាដៃគូអភិវឌ្ឍដ៏សំខាន់មួយ ជប៉ុនបានជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងដល់វិស័យសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់៕

 .