Loading...
ប្រទេសជប៉ុន៖ មនុស្សបីបួននាក់បានស្លាប់ និងជាច្រើននាក់ទៀត រងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យ ឆាបឆេះស្ទូឌីយោ របស់ក្រុមហ៊ុនផលិតគំនូរជីវចល ក្នុងទីក្រុង Kyoto ភាគខាងលិច ប្រទេសជប៉ុន នេះបើតាមព័ត៌មាន NHK នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ ។
តាមរបាយការណ៍របស់ NHK បាននិយាយប៉ូលីសនៅមិនទាន់អាចបញ្ជាក់ចំនួនស្លាប់ និងរងបួសពិតប្រាកដឡើយ។ បើយោងតាមក្រុមអ្នកពន្លត់អគ្គីភ័យ អគ្គិភ័យបានឆាបឆេះ ស្ទូឌីយោ នេះនៅម៉ោងប្រមាណជាង១០ៈ៣០នាទីព្រឹក បន្ទាប់ពីមានសំឡេង ផ្ទុះកើតឡើង។
ក្រុមពន្លត់អគ្គិភ័យនៅតែបន្តជួយសង្គ្រោះនៅឡើយ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុនៃការផ្ទុះឆេះនេះ។ មន្ត្រីក្នុងតំបន់បាននិយាយថាមនុស្សរាប់សិបនាក់ត្រូវបានរងរបួស ក្នុងនោះមានមនុស្ស ១០នាក់ដែលរងរបួសធ្ងន់ ៕
京アニ第1スタジオが燃えてる pic.twitter.com/zVtP6STGMn
— ヤノパイセン (@mipyong1) July 18, 2019