ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋច្រើននាក់ បានលើកគ្នាតវ៉ា និងបានរុះរើរបាំង (រោងកុងត្រូល) ដែលក្រុមហ៊ុន យិះ ជៀ របស់ចិនដាក់បិទផ្លូវចេញចូលទៅកាន់ឆ្នេរកោះសំពោច ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មាន ករណីប្រជាពលរដ្ឋផ្ទុះការតវ៉ាបែបនេះ ក៏ព្រោះតែពួកគាត់មានកំហឹងនឹងខាងក្រុមហ៊ុនចិនខាងលើ ដែលបានដាក់របាំងកុងត្រូល ធ្វើឱ្យពួកគាត់រស់នៅខាងក្នុង ពិបាកក្នុងការចេញចូលផ្ទះម្តងៗ ហើយម៉្យាងពួកគាត់ធ្លាប់បានស្នើសុំអោយក្រុមហ៊ុនបើកផ្លូវអោយពួកគាត់ ដើម្បីងាយស្រួលធ្វើដំណើរដែរ តែមកទល់ពេលនេះនៅទេគ្មានដំណោះស្រាយឡើយ ទើបឈានបង្កជាហឹង្សាបែបនេះ។
សមត្ថកិច្ចចម្រុះចុះអន្តរាគមន៍ ទប់ស្ដាត់ដើម្បីកុំឱ្យមានបញ្ហាធ្ងន់ធ្ងរ និងត្រូវដោះស្រាយដោយនិតិវិធីច្បាប់។ ក្នុងហេតុការណ៍នេះ មានបុរសជនជាតិចិនម្នាក់បានរងរបួស ហើយមានប្រជាពលរដ្ឋខ្មែរ ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ ៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖

