ភ្នំពេញ៖ ព័ត៌មានបឋមដែលទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង ១២:៣០នាទីថ្ងៃត្រង់នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅចំណុចផ្លូវវិថីឈ្នះឈ្នះ ស្ថិតនៅក្រុម៨ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រវាងរថយន្តដឹកអុស យីឌុប ស្លាកលេខ តាកែវ 3A-1110 ជាមួយនឹងរថយន្តកែច្នៃ គ្មានស្លាកលេខ ធ្វេីដំណេីរស្របទិសគ្នា នៅក្នុងរថយន្តយីឌុប មានមនុស្សស្លាប់ម្នាក់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង រីឯរថយន្តកែច្នៃវិញមានមនុស្សស្លាប់ម្នាក់ ភេទប្រុស អាយុប្រហែល៣០ជាង ដែលបានស្លាប់នៅពីក្រោមរថយន្ត ។
បើតាមសាក្សីដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តទាំង២ ធ្វេីដំណេីរស្របទិសគ្នា ស្រាប់តែរថយន្តកែច្នៃបានបើកឡើងខឿនផ្លូវ ហើយក៏បួងចង្កូតមកវិញ ក៏បានបុកជាមួយរថយន្ដយីឌុកធន់ធំ ហើយរថយន្ដយីឌុកបន្តបុកជាមួយដើមឈើ បណ្ដាលឲ្យមានមនុស្សស្លាប់គៀបជាប់ក្នុងកាប៊ីន ២នាក់ស្លាប់ ។
នៅក្នុងនោះដែរអ្នកដែលរងរបួសធ្ងន់ស្រាលមានចំនួន ៧នាក់ ក្នុងនោះមានក្មេងអាយុ៤ឆ្នាំម្នាក់ផងដែរ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ និងព្យាបាលភ្លាមៗផងដែរ ៕