Update: អ្នកស្លាប់កើតឡើង ២៥នាក់ហើយ ក្នុងអគ្គិភ័យឆេះអាគារ Kyoto Animation នៅជប៉ុន ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន (មានវីដេអូ)

0
1282

ជប៉ុន៖ បើយោងតាមទូរទស្សន៍ NHK បានឱ្យដឹងមុននេះបន្តិចតាមរយៈហ្វេសប៊ុករបស់ខ្លួនថា នៅម៉ោង ៦ៈ០៦នាទីល្ងាច (ម៉ោងក្នុងប្រទេសកម្ពុជា) អ្នកស្លាប់បានកើតឡើងដល់ ២៥នាក់ហើយ ។

ប៉ូលីសបានប្រាប់ថា ជនសង្ស័យម្នាក់ដែលមានអាយុខ្ទង់ ៤០ឆ្នាំត្រូវបានចាប់ និងឃុំខ្លួន។ បើតាមសាក្សីបាននិយាយប្រាប់ថា បានឃើញបុរសម្នាក់នោះយកវត្ថុរាវម៉្យាងដាក់ចូលទៅក្នុងអាគារមុនពេលអគ្គិភ័យឆាបឆេះ ហើយបានស្រែកថា ‹‹ស្លាប់›› ជាភាសាជប៉ុនទៀតផង។

គួរំលឹកថា ហេតុការណ៍អគ្គីភ័យឆាបឆេះស្ទូឌីយោ របស់ក្រុមហ៊ុនផលិតគំនូរជីវចល ក្នុងទីក្រុង Kyoto ភាគខាងលិច ប្រទេសជប៉ុន នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០ៈ៣០នាទីព្រឹក ដែលក្នុងនោះមនុស្សប្រហែល ៧០នាក់ បានជាប់ក្នុងអាគារកំពុងឆាបឆេះនេះ ។

សូមជម្រាបថា ក្រុមហ៊ុន Kyoto Animation បើកដំណើរការតាំងពីឆ្នាំ១៩៨១ មកម្ល៉េះ ហើយក៏ជាក្រុមហ៊ុនដែលខ្លាំងមួយដែរនៅក្នុងប្រទេសជប៉ុន ដែលបានផលិតភាពយន្តជីវចលជាច្រើនលក់ជុំវិញពិភពលោក ៕

 

Loading...