ជ្រុលពេកហើយ! យកជីវិតគ្រួសារ និងអ្នកដទៃមកលេងសើច នៅលើដងផ្លូវ (មានវីដេអូ)

0
1018
Loading...

មួយរយៈចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើដងផ្លូវជាញឹកញាប់ ហើយថែមទាំងសាហាវគួរឱ្យរន្ធត់ទៀតផង។ ភាគច្រើនគ្រោះថ្នាក់លើដងផ្លូវកើតឡើងដោយសារការមិនគោរពច្បាប់ចរាចរណ៍ បើកបរដោយគ្មានការអធ្យាស្រ័យ បើកបរក្នុងស្ថានភាពស្រវឹង និងការធ្វេសប្រហែល ។

ជាក់ស្ដែង ដូចទៅនឹងករណីមួយនេះ ដែលវីដេអូមួយត្រូវបានចែកចាយយ៉ាងច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកនិយមលេងហ្វេសប៊ុកមានការខឹងសម្បារយ៉ាងខ្លាំង ដោយសារតែបានយកកូនស្រីរបស់ខ្លួនដាក់នៅខាងលើចង្កូតរថយន្តពេលកំពុងបើកបរ នេះបើយោងតាមវីដេអូមួយត្រូវបានគេចែកចាយតៗគ្នាក្នុងបណ្ដាញសង្គម។ ពួកគេនៅក្នុងរថយន្តសើចលេងសប្បាយនឹងទង្វើដ៏ឆ្កួតលីលារបស់ពួកគេ ដែលយកជីវិតគ្រួសារមកប្រលែងលេងលើដងផ្លូវ ហើយម្យ៉ាងគឺអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកដទៃដែលគ្មានកំហុស ថែមទៀតផង ។ សូមគិតឡើងវិញនៅទង្វើបែបនេះ និងបើកបរដោយការទទួលខុសត្រូវ ៕

សូមទស្សនាវីដេអូខាងក្រោម៖