ឆេះរថយន្តដឹកទំនិញធុនធំ ទាំងព្រឹក នៅខណ្ឌច្បារអំពៅ (រូបភាពច្រើន)

0
1343
Loading...

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៤ទាបភ្លឺ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញធុនធំម៉ាក Hyundai មួយគ្រឿងយ៉ាសន្ធោសន្ធៅ នៅត្រង់ចំណុច បុរីហាយធិច២ ស្ថិតនៅក្រុមទី៤ ភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ នេះបើតាមប្រភពព័ត៌មានពីហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

យោងតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តនេះពាក់ស្លាកលេខ 3D- 6074 បានដឹកទំនិញពីខេត្តកែវ មករាជធានីភ្នំពេញដើម្បីបន្តចែកចាយ ប៉ុន្តែមិនទាន់បានទម្លាក់អីវ៉ាន់ផង ស្រាប់មានអគ្គិភ័យឆាបឆេះតែម្ដង ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីចេញពីកាប៊ីនឡាន ហើយកម្លាំងពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២៨គ្រឿង អស់ទឹក១១២គីប ហើយករណីនេះក៏ពុំមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ​ ។

សូមបញ្ជាក់ផងដែរថា រថយន្តមួយគ្រឿងនេះបានដឹកទំនិញមានដូចជា ​ដូច​ជា​សាប៊ូ​ដុះ​ខ្លួន​ ​សា​រាង​ចាក់​ថ្នាំ​ មេ​អា​ស៊ីត ធុង​ហ្គា​ស​ធំ និង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត ៕

រូបភាពពី ហ្វេសប៊ុក