ភ្នំពេញ៖ វីដេអូស្ដែងៗ ជនល្មើសដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន បានបាញ់តដៃជាមួយនឹងនគរបាលគ្រឿងញៀនក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៩ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន នៅម្ដុំជាប់របងស្ថានទូតចិន។
យោងតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ជនល្មើសបានបើកម៉ូតូទៅបុកនឹងម៉ូតូរបស់អ្នកដំណើរចំណុចកើតហេតុ រួចក៏ដកកាំភ្លើង ធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះម្នាក់ៗភ័យស្លន់ស្លោរត់ចែកជើងគ្នា ។ លោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ បានប្រាប់ឱ្យដឹងថា ពេលដែលបង្ក្រាបនោះជនសង្ស័យបានដកកាំភ្លើងម៉ាកគបាញ់២គ្រាប់ មកដល់សមត្ថកិច្ចរបស់លោក ប៉ុន្ដែមិនត្រូវ រួចជនល្មើសរូបនេះបានរត់ទៅភ្ជង់អ្នករត់ម៉ូតូឌុបម្នាក់ រួចបាញ់សម្ដៅជើងមួយគ្រាប់ទៀត ស្រាប់តែភ្លាមៗនោះអ្នករត់ម៉ូតូឌុបបានសហការជួយចាប់ ទើបចាប់ខ្លួនជនល្មើសនេះបាន ហើយក្នុងហេតុការណ៍នេះ ក៏មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ ៕
វីដេអូពីហ្វេសប៊ុកលោក ផែង វណ្ណៈ៖
https://www.facebook.com/117473362451544/videos/2892826834276047/