ខេត្តព្រះសីហនុ៖ ករណីហឹង្សាមួយបានកើតឡើងកាលវេលាម៉ោងប្រមាណ ១១ៈ៣០នាទីយប់ ក្នុងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចកើតហេតុបុរី VIP ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងជម្លោះហឹង្សានេះ ។
យោងតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនបង្កម្នាក់ត្រូវបានស្គាល់ឈ្មោះ ឆាន រ៉ាឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានប្រើពូថៅដងឈើកាប់ទៅលើជនរងគ្រោះឈ្មោះ ឈុននី ភារៈ ភេទប្រុស អាយុ ១៩ឆ្នាំ ដែលជាកម្មករដូចគ្នា មានស្រុកកំណើតនៅភូមិក្រាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ត្រូវត្រង់ក និងដៃសងខាង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងភ្លាមៗតែម្ដង ។
មូលហេតុនៃជម្លោះហឹង្សារនេះ សមត្ថកិច្ចបានអះអាងថា គឺកើតចេញពីជម្លោះពាក្យសម្ដី ក្រោយផឹកស្រាស្រវឹងស្រា ជោគជាំ ។ បច្ចុប្បន្នសាកសព ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ប្រភពពី ហ្វេសប៊ុក Huy Bunleng