Loading...
ភ្នំពេញ៖ ព្រះរាជអាជ្ញារងខេត្តកោះកុង លោក អ៊ង រី ក្រោយផ្ទុះរឿងអាស្រូវនាំស្រីស្នេហ៍ចូលផ្ទះសំណាក់ ស្រែនាង ស្ថិតក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ហើយត្រូវប្រពន្ធតាមទាន់នោះ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចដកលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ឱ្យទៅបម្រើការងារនៅក្រសួងយុត្តិធម៌ ជាបណ្តោះអាសន្ន។ ក្នុងខ្លឹមសារនៃលិខិតបង្គាប់ការ បានសម្រេចឱ្យលោក អ៊ង រី ត្រូវមានវត្តមានរៀងរាល់ម៉ោងធ្វើការនៅក្រសួងយុត្តិធម៌ ៕

