Loading...
ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយសារដឹកធ្ងន់ពេក ក៏រ៉េចង្កូតធ្លាក់ប្រឡាយខ្លួនឯង កាលពីព្រឹកមិញនេះ នៅវេលាម៉ោង ៩ៈ៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅគីឡូម៉ែត្រលេខ១៦៩ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាមសមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលគ្រោះថ្នាក់នេះម៉ាក HYUNDAI ពាក់ផ្លាកលេខ ព្រះសីហនុ 2A-7424 បើកបរដោយតៃកុងឈ្មោះ សុី ជ័យ ភេទប្រុស អាយុ២៤ឆ្នាំ រថយន្តដឹកធ្ងន់បានរេចង្កូតធ្លាក់ក្រឡាប់ទៅខាងឆ្វេងដៃ តែមិនបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរនោះឡើយ ៕ ប្រភពហ្វេសប៊ុក Huy Bunleng